តើមិត្តអ្នកទស្សនាមានដែលឆ្ងល់ទេថា ហេតុអ្វីបានជា ស្ថាបនិក ឬ
អ្នកបង្កើត សម្រេចចិត្ត ដាក់ឈ្មោះផលិតផល, គេហទំព័រ ឬ
សេវាកម្មរបស់ពួកគេ ថាដូចនោះ?
ហេតុអ្វីបានជាដាក់ឈ្មោះថា EBay, Twitter, Skype, Joomla ?
ខាងក្រោមនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីមូលហេតុនៃការដាក់ឈ្មោះឲ្យក្រុមហ៊ុនធំៗទាំងនេះ៖
១. Amazon
អ្នក
បង្កើតចង់បានឈ្មោះដែល ចំលែក និង ប្លែក ហើយក៏បានជ្រើសរើស Amazon
ដែលជាទន្លេដែលធំជាងគេក្នុងពិភពលោក ក្នុងគោលបំណងថា
ក្រុមរបស់ពួកគេនឹង ធំជាងគេ ដូចទន្លេនេះ ដូច្នេះដែរ។
ចំពោះ logo វិញ សញ្ញាព្រួញ ដែលចង្អុលពី តួអក្សរ A ទៅ Z មានន័យ Amazon អ្វីក៏មានដែរ។
២. Twitter
វា
មានជំរើសបីគឺ status, jitter និង twitch
ប៉ុន្តែនៅពេលដែលអ្នកបង្កើត បានឃើញនិយមន័យរបស់ពាក្យ Twitter
នៅក្នុងវចនានុក្រម គាត់ក៏រកឃើញថាមួយណាជាអ្នកឈ្នះ គឺ Twitter
ព្រោះវាជាឈ្មោះ ដែលក្តោបន័យពាក្យទាំងបីនោះ គឺពត៌មានខ្លីៗ និង
សម្លេចចេកចាច របស់បក្សី។
៣. Digg
Digg
គឺត្រូវបានយកមកពីពាក្យ Diggnation ប៉ុន្តែយកត្រឹមតែ
បីតួខាងមុខដើម្បីឲ្យខ្លីគឺ Dig។ តាំងពី Dig.com ត្រូវបានយកដោយ
Disney ពួកគេបន្ថែម g ដើម្បីក្លាយជា Digg។
៤. eBay
មុន
ដំបូង eBay មានឈ្មោះដ៏វែងថា Echo Bay Technology Group។
បន្ទាប់ពីធ្វើឲ្យខ្លីទៅជា Echo Bay
អ្នកបង្កើតក៏បានផ្លាស់ប្តូរទៅជា eBay.com ព្រោះ EchoBay
ត្រូវបានគេយក។
៥. Skype
ពាក្យ
ដើមគឺ Sky-Peer-to-Peer បន្ទាប់មកក៏ដាក់ថា Skyper
ប៉ុន្តែក៏ត្រូវបានលុបតួអក្សរ r ចេញដោយសារតែឈ្មោះនេះ
ត្រូវបានគេយករួចទៅហើយ។
៦. Flicker
ដោយ
សារតែអ្នកផ្សេងមាន Flicker.com រួចទៅហើយ
ដូចនេះអ្នកបង្កើតក៏បានលុបតួអក្សរ e ដើម្បីរក្សាឈ្មោះនេះ។
វាក៏ក្លាយទៅជាឈ្មោះដ៏ពិរោះមួយ និង ងាយស្រួលក្នុងការចងចាំ។
៧. Joomla!
Jumla ជាភាសា Swahili ដែលមានន័យថា All Together។ បន្ទាប់មកពួកគេបានជំនួសតួអក្សរ u ទៅជាពីរតួអក្សរ oo។
៨. Google
មុន
ដំបូងគឺមានឈ្មោះថា Googol ដែលមានន័យថា ១០ ស្វ័យគុណ ១០០
ជាលេខដ៏ធំសម្បើម។ បន្ទាប់ពីស្ថាបនិកទាំងពីរ Sergey Brain និង
Larry Page បញ្ចប់ការសិក្សារ ពួកគេបានធ្វើបទបង្ហាញគំរោងរបស់ពួកគេ
ទៅកាន់ក្រុមហ៊ុនមួយ បន្ទាប់ក្រុមហ៊ុននោះបានផ្ញើ Cheque
មកឲ្យពួកគេ ដោយសរសេរខុសទៅជា Google។ បន្ទាប់មកដោយឃើញឈ្មោះនេះ
ងាយស្រួលអាន និង សរសេរ ពួកគេក៏ដូរឈ្មោះក្រុមហ៊ុនរបស់ពួកទៅជា
Google។
៩. Adobe
ឈ្មោះ
នេះគឺយកមកពីឈ្មោះរបស់ទន្លេ Adobe Creek
ដែលស្ថិតនៅខាងក្រោយផ្ទះរបស់ស្ថាបនិកបង្កើតក្រុមហ៊ុន Adobe គឺលោក
John Warnock។
១០. Apple
Apple
គឺជាផ្លែឈើដែលស្ថាបនិក Steve Jobs ចូលចិត្តជាងគេ។
គាត់បានចំណាយពេលវេលា ៣ខែ ក្នុងការដាក់ឈ្មោះនេះ
ហើយគាត់បានសម្លុតឲ្យហៅក្រុមហ៊ុនរបស់គាត់ថា Apple Computers
ទោះជាមិត្តរួមការងារផ្សេងទៀតមិនបាននិយាយថា
វាគឺជាឈ្មោះល្អក៏ដោយ។
0 comments:
Post a Comment