Social Icons

News

ទូរស័ព្ទ iPhone តម្លៃថោករបស់ Apple រំលេចរូបរាងកាន់តែច្បាស់

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ រូបថត​ទាក់ទិន​នឹង​ទូរស័ព្ទ iPhone តម្លៃ​ទាប​របស់​ក្រុមហ៊ុន Apple បាន​បែកធ្លាយ​រាងរៅ​កាន់តែច្រើន និង​កាន់​តែ​ច្បាស់​​ឡើង។ ជាក់ស្តែងថ្មីៗនេះ មាន​ទស្សនា​វ​ដ្តី​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​ប្រទេស​ជប៉ុន បាន​ចែកចាយ​រូបថតថ្មីៗនៃ​ទូរស័ព្ទ iPhone ជាមួយ​សម្បក​ជ័រ​ពណ៌​លឿង​មក​ដាក់​ផ្ទឹម​នឹង​ទូរស័ព្ទ iPhone 5។ រូបថត​ពី​ទស្សនា​វ​ដ្តី​ដដែល ក៏បាន​បង្ហាញ​សម្បក​ខាងក្រោយ​របស់​វា​ដើម្បី​ស្តែង​ឱ្យឃើញ​ពី​ស្រទាប់​ ខាងក្នុង​ដែលមាន​លក្ខណៈ​ខុសគ្នា​ធៀប​នឹង​ទូរស័ព្ទ iPhone 5 ផងដែរ ហើយ​បើតាម​រូបយើង​ឃើញថា វា​គ្មាន​ប៊ូ​តុង​ថត ពុំមាន​កំណត់​សម្គាល់​​ច្រើន​នៅ​ផ្នែក​ខ្នង ការ​រចនា​រន្ធ​សំឡេង​ខុសគ្នា ប៊ូ​តុង​ចុច​បន្ថែម/បន្ថយ​សំឡេង​រៀង​ទ្រវែង រួម​នឹង​លក្ខណៈ​ខុសគ្នា​ជាច្រើន​ទៀត។
    យោងតាម​ភស្តុតាង និង​ប្រភព​ក្រៅផ្លូវការ​ដែល​ចេះតែ​លេច​ឮជា​បន្តបន្ទាប់ យើង​អាច​សន្និដ្ឋានបានថា ទូរស័ព្ទ iPhone ជំនាន់​ថ្មី ដែល​នឹង​ចេញមក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរស័ព្ទ​តម្លៃ​មធ្យម​ពី​ ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិច នឹង​ក្លាយជា​ការពិត​ក្នុងពេលឆាប់ៗខាងមុខ​ជាមិនខាន៕
ប្រភពព័ត៌មានៈ www.pocketnow.com
 

លេចធ្លាយរូប iPhone 5S & iPhone 5C នូវប្រទេសវៀតណាម







មេ​រោគ​នៅ​លើ​​ ​Android: ​ពិត​ជា​បញ្ហា​ដ៏​ធំ​មែន​ទេ​?​

អ្នក ​ប្រ​ហែល​ជា​ធ្លាប់បាន​លឺ​រាប់​ពាន់​ដង​មក​ហើយ​ដែល​ប្រ​ព័ន្ធ​ប្រ​តិ​បត្តិ​ ការ​របស់​ ​Android​ ​សម្បូរ​ទៅដោយ​ប្រ​ភេទ​មេ​រោគ​ជា​ច្រើន​ដែល​​វា​នឹង​បង្ក​ការ​រំ​ខាន​ជា​ ច្រើន​ដល់​ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​របស់​អ្នក​ ​ដែល​អ្នក​ត្រូវ​តែ​ស្វែង​រក​ Anti-Virus ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ជា​បន្ទាន់​​ដើម្បី​ធ្វើ​ការ​ការ​ពារ​។ ​“ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បតិ្ត​ការ​” ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ពាក្យ​គន្លឹះ​ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​​ របស់​មេរោគ​។ ​​ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​មូល​ហេតុ​ដែល​ការ​អះ​អាង​ពី​សមត្ថភាព​នៃ​ ការ​បង្ក​ការ​ខូច​ខាតរបស់មេរោគ​​ខាង​​លើ​​នេះ​​មិន​​ពាក់​​ព័ន្ធ​ទៅ​នឹង​ប្រ ​ព័ន្ធ​ប្រតិ​បតិ្ត​ការ​ Android​ ​យើង​នឹង​ធ្វើ​ការ​ក្រ​លេក​ទៅ​មើល​ពី​វិ​ធី​សាស្ត្រ​ដែល​ក្រុម​ហ៊ុន​ ​Google​​ ​ប្រើ​ប្រាស់​ដើម្បីបង្កើត​ប្រ​ព័ន្ធ​មួយ​នេះ ​ដែល​ត្រូវ​បាន​គេ​ឲ្យ​​ឈ្មោះថា​ ​“Sandboxing”​។ ​​គោល​គំ​និត​ទៅ​លើ​វិធី​សា​ស្រ្ត​នៃ​ការ​បង្កើត​នេះ​ត្រូវ​បាន​គេ​ប្រើ​ ប្រាស់​តាម​រយះ​ការ​ផ្តល់​អទិ​ភាព​ក្នុង​កម្រិត​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ កម្ម​វិ​ធី​នា​នា​អាច​ធ្វើ​ដំ​ណើរ​ការ​ទៅ​បាន​នៅ​ក្នុង​ ​Sandbox​។ ​ដូ​ច្នេះ​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​ខាង​ក្រៅ​ ​Sandbox​ ​កម្ម​វិ​ធី​ទាំង​អស់​នេះ​មិន​មាន​លទ្ធ​ភាព​ដើម្បី​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ ឡើយ​។ ​វិធី​សាស្ត្រ​នេះ​មាន​ភាព​ខុស​ផ្លែក​គ្នា​ទាំង​ស្រុង​ជា​មួយ​នឹង​វិ​ធី​ សាស្ត្រ​នៃ​ប្រ​ព័ន្ធ​ប្រតិ​បតិ្ត​ការ​របស់ ​Windows​​ ដែ​ល​អនុ​ញ្ញាត​ឲ្យ​កម្ម​វិ​ធី​ទាំង​អស់​អាច​ចូល​ទៅ​ប្រើ​ប្រាស់​បាន​គ្រប់​ ផ្នែក​ទាំង​អស់​នៃ​ប្រ​ព័ន្ធ​របស់​ខ្លួន​។ ​​បញ្ហា​មេ​រោគ​ជា​ច្រើន​ដែល​អ្នក​ធ្លាប់បាន​ជួប​ប្រទះ​នៅ​លើ​ប្រព័ន្ធ​ប្រ​ តិ​បត្តិ​ការ​ ​Windows​ ​នឹង​មិន​មាន​កើត​ឡើង​ឡើយ​នៅ​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បតិ្ត​ការ ​Android ​ក៏ដូចជា ​Apple iOS។ ​សរុប​ជា​រួម​មេ​រោគ​មិន​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង File ដែលស្ថិតនៅក្នុង​ផ្នែក​កម្រិតទាប​នៃប្រ​ព័ន្ធ​ ​(Low-level system file) ដើម្បី​បង្ករ​ការ​ខូច​ខាត​ទៅ​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បត្តិ​ការ​​ទូរ​ស័ព្ទរបស់ ​អ្នក​ឡើយ។​

គន្លឹះ​ដោះ​ស្រា​យបញ្ហា​ភ្លេ​ចកូ​ដស​ម្រា​ប់​ដោះសោ​រសម្ងា​ត់លើ​ទូ​រស័​ព្ទ​ប្រ​ភេទ​ Andr... 

ការចាក់សោរសម្ងាត់លើទូរស័ព្ទពិតជាមធ្យោបាយដ៏ប្រសើរមួយក្នុងការរក្សាទូរស័ព្ទរបស់ខ្លួនឲ្យឋិតនៅជាលក្ខណៈឯកជន។ ផ្ទុយទៅវិញ ប្រសិនបើការកំណត់កូដសម្ងាត់របស់លោកអ្នកមានទម្រង់ស្មុគស្មាញ គឺស្មុគ​ស្មាញ​រហូត​ដល់ខ្លួន​លោក​អ្នក​ផ្ទាល់​មិន​អាច​ចងចាំបាននោះ វានឹងបង្កជាបញ្ហាមួយផ្សេងដែលលោកអ្នកត្រូវតែរិះរកដំណោះស្រាយ។ ប៉ុ​ន្តែ​ សូម​កុំព្រួ​យអី​​ ព្រោះ​​ក្រុម​​កា​រ​ងា​រ​​ ទ​ស្សនា​វដ្តី​ ទូរ​ស័ព្ទ​មាន​គន្លឹះ​អាច​ជួយ​ដោះស្រា​យប​ញ្ហា​រប​ស់លោ​កអ្ន​កបា​ន​។ ដូ​ច្នេះ សូ​ម​តា​ម​ដាន​​ជា​មួយ​​យើង​​ខ្ញុំ​​ដូ​ច​​ខា​ង​​ក្រោ​ម​៖​
1- ប្រើ​គណនី​ Gmail ផ្ទា​ច់សោ​រ​សម្ងា​ត់
​          នេះ​គឺជា​ជម្រើ​ស​​តែមួ​យគ​ត់នៅ​ពេ​លដែ​លលោ​កអ្ន​កមិ​នច​ងចាំ​ពី​របៀ​ប​ ដោះសោ​រ​សម្ងា​ត់ (Lock Pattern) ដែល​លោក​អ្នកបា​នកំ​ណ​ត់លើ​ទូរ​ស័ព្ទ​រប​ស់ខ្លួ​ន ហើយ​វាក៏​ជាគ​ន្លឹះ​ដែល​អាច​ផ្តា​ច់ ​ហើយ​កំណ​ត់​របៀ​បចាក់​សោរ​សម្ងា​ត់សា​រ​ជា​ថ្មី​ផង​ដែ​រ។ ប៉ុន្តែ​ វា​ទាម​ទារឲ្យ​ទូរ​ស័ព្ទ​រប​ស់​លោកអ្ន​កបា​នបង្កើ​ត ឬ​បាន​ចុះឈ្មោះ​ដោយ​ប្រើ​គណ​នី​ Gmail ​ជា​មុន ​និង​បាន​ភ្ជាប់​ដំណើ​រកា​រ Internet តាម​រយៈ​ប្រ​ព័ន្ធ​ 3G ឬ WiFi ជា​មុន​ផង​​ដែ​រ។
1-1 ជាដំ​បូង ​នៅលើ​ផ្ទាំង​ Draw ​pattern to unlock សូម​ព្យាយា​មប​ញ្ចូ​លកូ​ដសម្ងា​ត់​ម្ត​ងហើ​យ​ម្ត​ងទៀ​តឲ្យ​បាន​ចំ​នួន​ 5 ដង ឬ​រហូ​តដ​ល់ផ្ទាំ​ងសា​រ please try again in 30 seconds បង្ហា​ញឡើ​ង។
1-2 បន្ទាប់​មក សូ​មចុច​លើប៊ូ​តុ​ង OK រួចនឹ​ងមា​នផ្ទាំង​ Draw pattern to unlock បង្ហា​ញឡើ​ងសា​រ​ជា​ថ្មី​ ដោ​យ​ភ្ជាប់​ជា​មួយ​ប៊ូ​តុង​ Forget pattern?
1-3 បន្ទា​ប់ម​កទៀ​ត សូ​មចុច​លើប៊ូ​តុ​ង F​orget pattern? នោះ​ រួច​បញ្ចូ​លអ​សយដ្ឋា​នអ៊ី​មែល​ និ​ងលេ​ខសម្ងា​ត់​រប​ស់គ​ណ​នី​ Gmail ដែល​លោកអ្ន​កប្រើ​ប្រា​ស់នៅ​លើទូ​​រស័​ព្ទ​នោះ
​1-4 បន្ទា​ប់ម​ក សូម​បន្ត​ចុច​លើប៊ូ​តុ​ង Sign In រួ​ចរ​ង​ចាំរ​ហូត​ដល់​ការ​​ផ្ទៀង​ផ្ទា​ត់​គណនី​ Gmail បាន​ត្រូ​វត្រឹ​ម ហើ​យ​លោក​អ្នក​នឹង​អាច​ចូល​ប្រើ​ទូរ​ស័ព្ទ​បាន​តា​មធម្មតា​វិ​ញជា​មិន​ខាន។​
2- Hard Reset
          គួ​ររម្លឹ​ងផ​ងដែ​រ​ថា ​Hard Reset គឹជា​ដំណើ​រកា​រ​វិ​លត្រ​ឡប់​កម្ម​វិ​ធី​ក្នុ​ងទូរ​ស័ព្ទ​ឲ្យ​ទទេ​ ឬ​ថ្មី​ដូច​ទើ​បចេ​ញពី​រោង​ចក្រ​។ ពោ​លគឺ​ វា​នឹ​​ងលុប​រាល់​ទិ​ន្ន​ន័យ​ ​និង​ឯក​សា​រផ្សេ​ងៗ​ក្នុង​ទូរ​ស័ព្ទ​ចោល​ទាំ​ងអ​ស់​ ដោយ​រួម​ទាំ​ងទិ​ន្នន័​យ​ក្នុ​ងក​ម្ម​វិធី​ Contacts និ​ង Messages ផង​ដែរ​ ប៉ុ​ន្តែ​ ចំ​ពោះទិ​ន្ន​ន័យ​ក្នុ​ង MemoryCard បន្ថែម​វិញ​គឺ​មិន​បាត់ប​ង់​នោះទេ​។ ប៉ុ​ន្តែ​ ទង្វើ​នេះគឺ​ជា​ជម្រើស​ចុង​ក្រោយ​សម្រា​ប់​លោក​អ្នក​នៅពេ​លជា​ប់សោ​រ​សម្ងា​ ត់ ​ហើយ​ភ្លេ​ច ឬ​មិ​នច​ងចាំ​គណ​នី​ Gmail របស់​ខ្លួ​នទៀ​តនោះ​។ ចំ​ពោះរ​បៀប​ធ្វើ​ Hard Reset គឺ​មាន​លក្ខ​ណៈខុ​សគ្នា​បន្តិ​ចបន្តួ​ចទៅតា​មម៉ូ​ដែល​ទូ​រស័​ព្ទ​ប្រ​ភេទ​ Androidនី​មួយ​ៗ ដូ​ច្នេះ​ យើង​ខ្ញុំ​សូម​បង្ហា​ញ​ជូន​លោក​អ្ន​ក​ពី​រ​បៀប​អនុ​វត្ត​មួយ​ដែ​លអា​ច​ប្រើ​ ជាទូ​ទៅ​បាន​៖
2-1 ជា​ដំបូ​ង សូម​បិទ​ទូរ​ស័ព្ទ​រប​ស់​លោ​កអ្ន​ក បន្ទា​ប់ម​ក សូម​ចុច​ជាប់​លើ​ប៊ូ​តុង​ Home និង Red Power (ប៊ូតុ​ងស​ម្រា​ប់​បិ​ទ​បើក​ទូរ​ស័ព្ទ​ ឬ​បញ្ឈប់​កា​រសន្ទ​នាទូ​រ​ស័​ព្ទ​) ដំ​ណាល​គ្នា​ប្រ​ហែល​ 30 ​វិនា​ទី​ គឺ​រហូ​តដល់​រូប​ត្រី​កោណ​មាន​ឧទា​នសញ្ញា​មួយ​បង្ហា​ញឡើ​ង
2-2 បន្ទា​ប់ម​ក ​សូច​ចុចដំ​ណាល​គ្នា​ម្ត​ងលើ​ប៊ូ​តុង​ Red Powerនិ​ង volume up​(ប៊ូ​តុង​តម្លើង​សម្លេង​)​រួច​នឹ​ង​មាន​ផ្ទាំ​ង​កម្ម​វិ​​ធី​មួយ​បង្ហា​ញ ​ឡើង​ដោយ​មាន​ម៉ឺ​នុយ​ចំនួ​ន 4 សម្រា​ប់លោ​​កអ្ន​កជ្រើ​សរើ​ស
2-3 បន្ទា​ប់ម​កទៀ​ត សូ​មប្រើ​ប៊ូតុ​ងត​ម្លើ​ង និ​ងទម្លា​ក់ស​ម្លេ​ងដើ​ម្បី​រម្កិ​លទៅកា​ន់​ម៉ឺនុ​យ Wipe data/Factory reset រួច​ចុច​លើ​ប៊ូ​តុ​ង Red Power ដើ​ម្បីជ្រើ​សយ​ក បន្ទាប់​ម​ក សូម​បន្ត​ជ្រើ​សយក​​លើ ​yes-delete all user data
2-4 ជា​ចុង​ក្រោ​យ សូ​មជ្រើ​សយក​ម៉ឺ​នុយ​ Reboot system now ជា​ការ​ស្រេ​ច។
 

ស្ថាបនិក Youtube ​ដំណើរ​ការ កម្មវិធី MixBit 

MixBit គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ថត​វីដេអូ កែប្រែ និង ផ្សាយ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​។ យើង​អាច​ថត​វីដេអូ​ក្នុង​រយៈ​ពេល​វែង​បំផុត ១៦ វិនាទី ប៉ុន្តែ​យើង​អាច​ថត វីដេអូ​ជា​ច្រើន ហើយ​ធ្វើ​ការ​កែ​ប្រែ និង បញ្ចូល​វា​ទាំង​អស់​បញ្ចូល​គ្នា​។
mixbit
កម្មវិធី​បណ្តាញ​សង្គម​វីដេ​អូមួយ​នេះ ផ្តល់​ភាព​រីក​រាយ​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ថត សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​គេ​ចូល​ចិត្ត និង ចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្តិ។ MixBit ជា​កម្ម​វិធី​ប្រើ​ឥត​គិត​ថ្លៃ ហើយ​យើង​អាច​ប្រើ​បាន​ជាមួយ​នឹង Android និង iPhone។
youtube founder
រូបភាព: Steve Chen (ខាងឆ្វេង) និង Chad Hurley (ខាងស្តាំ)
កម្ម​វិធី MixBit ត្រូវ​បាន​បង្កើត​ឡើង​ដោយ Chad Hurley និង Steve Chen ដែល​ជា​ស្ថាប​និក នៃ​គេហ​ទំព័រ Youtube។ នេះ​គឺ​ជា​សមទ្ធិផល​ថ្មី​របស់​ពួក​គាត់ បន្ទាប់ពី Youtube ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​យក្ស Google។


ស្វែង​យល់​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android v4.1 Jelly Bean

Android 4.1 Jelly Bean គឺជាប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីចុង​ក្រោយ​បង្អស់​ដែល Google ទើបបាន​ប្រកាសនា​ពេលថ្មីៗ​កន្លងទៅ​នេះនៅឯ​ព្រឹត្តិការណ៍​ជំនួបក្រុម​ដៃគូ​ អភិវឌ្ឍន៍​កម្មវិធី​របស់​ខ្លួន។ ក្នុងព្រឹត្តិការណ៍​នោះ Google បានបង្ហាញ​ពីសមត្ថភាព​អស្ចារ្យជា​ច្រើនដែល​ក្នុងនោះរួម​មានទាំង​ការធ្វើឲ្យ​ ប្រសើរ​ឡើងនូវ​មុខងា​រ​មួយ​ចំនួនដែល​ធ្លាប់​មាន​ពី​មុន និងមុខងារ​ពិសេសថ្មីៗ​ជា​ច្រើន​ទៀត​ផង​ដែរ។
ដូច្នេះ ក្រុមការងារ​ទស្សនាវដ្តី ទូរ​ស័ព្ទ​សូមលើក​យក​ពី​លក្ខណៈពិសេស​ថ្មីៗទាំងនោះ​មក​បង្ហាញ​ជូន​មិត្តអ្នក​ អាន​ជ្រាប​ដូច​ខាង​ក្រោម​៖
 * Jelly Bean អាចនឹង​បំពាក់​លើឧបករណ៍​ប្រភេទ Android ម៉ូដែល Nexus S, Nexus 7, Galaxy Nexus, Motorola Xoomនិង Samsung Galaxy S III ក្នុង​ខែ កក្កដា នេះហើយ។

1- Performance (ចលនាក្រាហ្វិច)
ថ្វីត្បិត ប្រព័ន្ធប្រតិបត្តិការ​Android 4.0 ICS មាន​ចលនា​ក្រាហ្វិច​ល្អ​ប្រសើរ​គ្រប់​គ្រាន់​យ៉ាង​ណា​ក្តី ក៏ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​របស់ Google នៅតែ​បន្តធ្វើ​កំណែ​វាឲ្យកាន់តែ​ប្រសើរ​ឡើង​ជាលំដាប់​ដែរ។ ជាក់ស្តែង​ក្នុង​ជំនាន់​ថ្មីនេះ Google បានប្រើ​បច្ចេកវិទ្យា​ថ្មីៗចំនួន 3 ដែល​មាន​ឈ្មោះថា V-sync, Triple buffering និង Touch responsiveness។ តាមរយៈ​បច្ចេកវិទ្យា​ទាំ​ងនេះ​ ឧបករណ៍​ប្រភេទ Android ដែល​ដំណើរការ​លើ Jelly Bean អាចមាន​លទ្ធភាព​ទ្រទ្រង់​ក្រាហ្វិច​ក្នុង​កម្រិត 60 framesក្នុង 1 វិនាទី ដែលធ្វើឲ្យ​ការ​ចុចប៉ះលើ​ផ្ទាំង​កម្មវិធី​ម្តងៗ​មាន​ចលនា​ប្រកប​ដោយ​ភាព​ រលូន និងមាន​ល្បឿន​លឿន​ថែម​ទៀត​ផង។

2- ការគ្រប់គ្រង HomeScreen
ចំពោះការ ​គ្រប់គ្រង Homescreen នៅលើ Jelly Bean វិញ Google បានធ្វើការ​កែប្រែនូវ​ចំណុច​មួយចំនួន​ដើម្បីឲ្យការ​ប្រើប្រាស់​កាន់តែមាន​ ភាពងាយ​ស្រួល។ តួយ៉ាង​ដូចជា នៅពេល​ដែល​លោក​អ្នកប្តូរទី​តាំង Widgets ទៅ​ទីតាំង​ណា​មួយ​នៅ​លើ Homescreen ពេលនោះ icon កម្មវិធី​ដទៃនឹង​រត់ទៅរកទី​តាំងផ្សេង​ដើម្បី​ទុកចន្លោះ​ទំនេរ​សម្រាប់ Widgets នោះដោយ​ស្វ័យ​ប្រវត្តិតែ​ម្តង។ ម្យ៉ាងទៀត ប្រសិន​បើ​លោក​អ្នក​ទាញ Widgets ទៅកាន់ Homescreen មួយផ្សេងទៀត ទំហំ Widgets នោះនឹងប្តូរដោយ​ស្វ័យប្រវត្តិដើម្បីសមមាត្រ​នឹង​ចន្លោះទំនេរ​របស់ Homesreen នោះ។

3- Input & Accessibility (ការបញ្ចូលទិន្នន័យ និងមធ្យោបាយប្រើប្រាស់)
ពីពេលនេះតទៅ Jelly Bean មិនទាមទារ​ឲ្យមាន​ការ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណែត​ដើម្បី​ប្រើប្រាស់​មុខងារ Voice Input ទៀតទេ។ អ្វីគ្រប់​យ៉ាង​ទាំងមុខងារ​និយាយ​ជំនួស​ការ​សរសេរ និង​លក្ខណៈ​ពិសេស​របស់​មុខងារ​សម្លេង​ដទៃ​ទៀត គឺត្រូវបាន​ភ្ជាប់​មកជា​ស្រេច​ក្នុង​កម្មវិធី​របស់ Jelly Bean។ បន្ថែមពី​នេះ Google ក៏បានធ្វើការ​ផ្លាស់​ប្តូរ​លើ​មុខងារ Keyboard ឲ្យកាន់តែ​ប្រសើរជាង​មុនតាមរយៈ​ការបន្ថែម​ប្រព័ន្ធ​ព្យាករ​ពាក្យ​សម្រាប់​ ជួយ​ពន្លឺន​ការវាយ​អត្តបទ​ផង​ដែរ។ ពោលគឺ នៅពេល​ដែលលោក​អ្នក​ទើបតែ​ផ្តើមវាយ​ពាក្យ​បាន​ត្រឹមតែ 1 ឬ 2 តួអក្សរ ប្រព័ន្ធនោះ​នឹងធ្វើការ​ប៉ាន់ស្មាន​តួអក្សរ​បន្ទាប់ រួចបង្ហាញ​ភ្លាមៗ​នូវ​ពាក្យ​ចំនួន 3 សម្រាប់​លោកអ្នក​ធ្វើការ​ជ្រើស​រើស។ ម្យ៉ាងទៀត ប្រព័ន្ធថ្មី​នេះក៏បាន​បន្ថែម​ការគាំទ្រ​លើ​ភាសា​អារ៉ាប់ អ៊ឺរ៉ង់ ឥណ្ឌា និងថៃ​ទៀតផង។
ចំណែកមុខងារ Accessibility វិញ អ្នកពិការភ្នែក​ក៏អាច​ប្រើប្រាស់​ឧបករណ៍ Android ដែល​ដំណើរ​ការ​លើ Jelly Bean ផងដែរ គឺពួកគេ​អាច​ប្រើប្រាស់​មុខងារ Speech Output ដែល​មាន​ក្នុង Gesture Mode សម្រាប់​ឲ្យ​ឧបករណ៍ Android បន្លឺជា​សម្លេង​ប្រាប់ពី​មុខងារ និងចំនុច​នីមួយៗនៅ​លើផ្ទាំង​កម្មវិធីនី​មួយៗនៅពេល​ដែល​មាន​ម្រាមដៃ​ចុច​ប៉ះ ឬចុចប្តូរ​លើ​អេក្រង់​ម្តងៗ​នោះ។

4- កាមេរ៉ា
សម្រាប់កម្មវិធី Camera គឺត្រូវបាន​ដក​ចេញនូវមុខ​​ងារ​មួយ​ចំនួន ហើយ​ជំនួស​មកវិញ​នូវរបៀប​ប្រើប្រាស់​ថ្មីដែល​ធ្វើឲ្យការ​ផ្តិតយក​ថតរូបភាព​ របស់​លោក​​អ្នក​កាន់​តែងាយ​ស្រួល។ ឧទាហរណ៍ ប្រសិន​បើលោកអ្នក​ចង់បើក​មើល​រូប​ថត​ដែល​ទើប​ថត​ថ្មីៗ គឺគ្រាន់តែ​យកម្រាម​ដៃអូស​លើអេក្រង់​មក​ខាង​ឆ្វេង ហើយ​បើក​ចង់​ត្រឡប់​មកថត​រូប​វិញ គឺគ្រាន់​តែអូស​លើ​អេក្រង់​មក​ខាង​ស្តាំវិញ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ចំពោះ​ការលុប​រូប​វិញ គឺលោក​អ្នកគ្រាប់​តែយក​ម្រាម​ដៃ​ទាញ​លើ​រូបចេញ​ពីលើ​អេក្រង់​ជា​ការស្រេច។

5- Android Bean
Android Bean គឺជាប្រព័ន្ធចែកចាយឯកសារថ្មីមួយទៀតដែលបានដាក់បញ្ចូលក្នុង Jelly Bean ហើយវា​មានលក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ប្រព័នុ្ធ NFC របស់​ទូរស័ព្ទ NokiaN9 និង SmartPhone ម៉ូដែលថ្មីៗ​ដទៃ​ទៀត​ដែរ។ តាមរយៈ​ប្រព័ន្ធនេះ ឧបករណ៍​ប្រភេទ Android ចំនួន 2 ដែល​បើកដំណើរ​ការ​មុខងារ NFC (NFC-enabled) អាចបញ្ចូន​ឯកសារ​ទៅឲ្យ​ភាគីម្ខាងៗ​ដោយ​គ្រាន់តែ​ដាក់​ទល់​ខ្នង​គ្នា ហើយ​ចុចប៉ះ​តែម្តង​លើ​ឯកសារ​ដែល​ចង់ផ្ទេរ​នោះជា​ការ​ស្រេច។ ចំពោះ​ប្រភេទ​ឯកសារ​ដែល​វាអាច​បញ្ចូន​ឲ្យគ្នា​ទៅវិញ​ទៅម​ក​បាន​មាន​ដូចជា រូបភាព វីដេអូ លេខទូរស័ព្ទ ទំព័រ Website វីដេអូ YouTube ទិសដៅ​បង្ហាញផ្លូវ​ក្នុង​កម្មវិធី Maps និងកម្មវិធី​ផ្សេងៗ​ផង​ដែរ។ បន្ថែមពី​នេះ Android Bean អាចភ្ជាប់ជា​មួយ​ឧបករណ៍ Bluetooth ដទៃ​ទៀតដូច​ជាកាស​ស្តាប់ត្រចៀ​ក និងឧបករណ៍​បំពង​សម្លេង​ទាំងឡាយ​ណា​ដែលវា​គាំ​ទ្រ​ផ​ងដែរ។

6- Notifications
រីឯមុខងារ Notifications លើប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មីនេះ Google បានរួសរើ និងបន្ថែម​លក្ខណៈ​ពិសេសៗ​ជាច្រើន​ដែលធ្វើឲ្យ​កាន់តែមាន​ភាពងាយ​ស្រួល​ ដល់អ្នក​ប្រើប្រាស់​ក្នុងការ​បើកមើល ចូលអាន និងឆ្លើយ​តបទៅ​កាន់​ដៃគូដោយ​មិនចាំបាច់ចូល​ដល់​កម្មវិធីដើមក៏បាន។ ឧទាហរណ៍​ដូចជា ពេលមាន Missed Call ជាប់លើផ្ទាំង Notifications លោកអ្នក​អាចហៅ​ទូរស័ព្ទចេញ​ទៅកាន់​លេខនោះ​ដោយផ្ទាល់​លើផ្ទាំង​នោះតែម្តង។ ម្យ៉ាងទៀត លោកអ្នក​ក៏អាចព្យូរ​ការហៅទូរស័ព្ទចូល ក្នុងករណី​មាន​ការហៅចូល​ច្រើន​ផងដែរ។
ផ្ទាំង Notifications ក៏អាច​ឲ្យលោកអ្នកធ្វើការងា​រជាច្រើន​ទៀត​ដូចជា អានអត្តបទ​ដំបូងរបស់​អ៊ីមែល​ដែល​ផ្ញើចូល ផ្អាក​សម្លេង​​នាឡិការោទិ៍ និង​អាច​​​ឆ្លើយ​តបអ៊ីមែល​ជាមួយ​សារ​ដែល​បាន​​កំណត់​ទុក​មុន​ដោយ​​ផ្ទាល់។ ម្យ៉ាងទៀត លោកអ្នក​ក៏​អាច​​​បើកមើល លុប និងចែក​​ចាយ​រូបថត​ដែលបាន​​ផ្ញើមក​ពី​បណ្តាញ​​សង្គម Google+ ផងដែរ។
បន្ថែមពីនេះ Google គឺកំពុង​​​បើកសិទ្ធិ​​យ៉ាង​​ពេញ​​លេញ​​ដល់​​ក្រុមអ្នកអភិវឌ្ឍន៍​​ កម្មវិធីនូវអ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ជា​មួយ​ផ្ទាំង Notifications នេះ។ មូល​​ហេតុ​នេះ គឺជា​យុទ្ធសាស្រ្ត​ដ៏ប្រសើ​រមួយ​ដែល​ជម្រុញ​ឲ្យក្រុមអ្នក​អភិវឌ្ឍន៍​ កម្មវិធី​នឹង​មិន​នៅ​ស្ងាត់ឡើយ ហើយ​នាពេល​ខាងមុខ​អ្នកប្រើប្រាស់​នឹងទទួល​បាន​នូវអ្វី​កាន់​តែ​អស្ចារ្យ​ជាង ​នេះ​ជាមិនខាន។

7- Google Nowនិង New Search
Google Now គឺជាមុខងារស្វែងរកព័ត៌​មាន​ជំនាន់ចុងក្រោយ​បង្អស់របស់ Google ដែលមាន​លក្ខណៈ​ស្រដៀង​មុខងារ Siri របស់ Apple ដែរ។ មុខងារ​ថ្មីនេះ អនុញ្ញាត​ឲ្យអ្នកប្រើប្រាស់​ស្វែង​រក​ព្រឹត្តិការណ៍​ពិសេសៗ ទីកន្លែង​សំខាន់ៗ ឬបុគ្គលល្បីៗ​ដែលខ្លួន​ចង់ដឹង​តាមរយៈ​ការសួរជា​សម្លេង ហើយវា​នឹងបញ្ចូន​ចម្លើយ​មក​វិញភ្លាមៗ​តែម្តង។ ឧទាហរណ៍ លោក​អ្នក​សួរថា “height of Eiffel Tower” នោះវា​នឹងបង្ហាញ​លទ្ធផល “1,063 feet”។ ម្យ៉ាង​ទៀត លទ្ធផល​ដែល Google Now បង្ហាញ​ឡើង​គឺមាន​ទម្រង់ជា “Knowledge Graph” ដែល​មិនត្រឹម​តែផ្តល់នូវ​ចម្លើយ​ដែល​លោកអ្នក​ចង់​ដឹង​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង​ពាំនាំនូវ​ព័ត៌​មាន​លម្អិត​ផ្សេងៗដែល​ទាក់ទង​នឹង​សំនួរនោះ​ទៀត​ផង។
ពិសេសជាងនេះ Google Now អាចសិក្សា​ដឹងពីជីវិត​ផ្ទាល់​ខ្លួន​របស់​លោកអ្នក​ទៀត​ផង គឺដោយ​ផ្អែកទៅ​លើសកម្មភាពផ្សេងៗ​ដែលលោក​អ្នកបាន​ធ្វើជា​មួយ Google Search និងលើ​គេហទំព័រដទៃ​ទៀត​របស់ Google។ ឧទាហរណ៍ លោកអ្នកឧ​ស្សាហ៍​ចូលស្រាវ​ជ្រាវព័ត៌​មានទាក់​ទងផលិតផល​អ្វីមួយ ពេលនោះ​វានឹង​ចងចាំ​ចំណុច​នេះទុក ហើយ​បន្ទាប់​មក នៅពេល​ណាមួយ​ដែលលោក​អ្នក​នៅក្បែរទីកន្លែងដែល​ទាក់ទង​និង​ផលិត​ផល​នោះ វានឹង​បន្លឺសម្លេង​ប្រាប់ពី​គោល​បំណង​ដែល​លោកអ្នក​ប៉ង​នោះ​ជា​មិនខាន។ បន្ថែម​ពីនេះ វាក៏អាចចងចាំ​ទីកន្លែង​ដែល​លោក​អ្នក​ធ្វើការ ទីកន្លែង​ដែល​លោកអ្នក​រស់​នៅ និងគោលដៅ​ធ្វើចរាចរ​ទៅមក​របស់លោក​អ្នក​ផងដែរ។ ប្រសិនបើវា​ដឹងថាលោកអ្នក​ជិតដ​ល់​ពេល​ប្រជុំ ហើយ​កំពុងមាន​បញ្ហា​ស្ទះចររាចរ ពេលនោះ​វានឹង​ស្វែង​រកទិសដៅ​ដែល​មានចរាចរតិច​បំផុត​បង្ហាញ​លោកអ្នក​ ដើម្បីឲ្យការធ្វើដំណើ​រអាច​ទៅដល់​គោលដៅ​ទាន់ពេល។ ម្យ៉ាងទៀត ប្រសិន​បើលោកអ្នកចង់​ធ្វើដំណើរ​ទៅកាន់​តំបន់ ឬប្រទេស​ណាមួយ​នោះ វាអាចនឹងផ្តល់​ព័ត៌មាន​លម្អិតពីជើង​ហោះហើរ​ណាមួយដែល​ប្រសើរ​បំផុតដោយ​ ពុំចាំបាច់​លោក​អ្នកសួរ​ឡើយ។



ស្ថាបនិក Tumblr ទទួល​ទឹក​ប្រាក់​ចំនួន ៨១ លាន​ដុល្លា សម្រាប់​ការ​បំពេញ​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន យ៉ាហ៊ូ

ក្រុម​ហ៊ុន​យ៉ាហ៊ូ ទើប​តែ​ទទួល​បាន​សេវា​កម្ម​ប្លុក Tumblr ថ្មីៗ ព្រម​ទាំង​ចំនាយ​ទឹក​ប្រាក់​ចំនួន
៨១ លាន​ដុល្លា ដល់​ស្ថាបនិក Tumblr David Karp សម្រាប់​ការ​បំពេញ​ការ​ងារ​ឲ្យ​ក្រុម​ហ៊ុន​របស់​ខ្លួន ក្នុង​រយៈពេល ៤ឆ្នាំ។
tumblr founder
(រូបភាព: Marissa Mayer CEO ក្រុមហ៊ុនយ៉ាហ៊ូ)
ចំពោះ ​សេវា​កម្ម​ប្លុក​នេះ​ដែរ David Karp បាន​សម្រេច​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​យ៉ាហូ ក្នុង​តម្លៃ 1.1 billion ដុល្លា នៅ​ក្នុង​ខែ ឧសភា​។
tumblr founder
(រូបភាព: David Karp ស្ថាបនិក Tumblr)
Karp បាន​បង្កើត Tumblr ក្នុង​ឆ្នាំ ២០០៧ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​សិក្សារ​ពីរ ឬ បីឆ្នាំ នៅ​វិទ្យាល័យ ក្នុង​ទី​ក្រុង​ញ៉ូវ​យ៉ក ផ្នែក Computer Programming។

នាឡិកាដៃ Galaxy Gear ជិតបង្ហាញខ្លួនហើយ! 

កុ្រមហ៊ុន Samsung នឹង​បង្ហាញ​មុខ​នាឡិកាដៃ​ដ៏​ឆ្លាត​វៃ​នៅ​ថ្ងៃ​ទី 4 កញ្ញា ខាង​មុខ​នេះ មុន​កម្មវិធី​តាំង​បង្ហាញ​ផលិត​ផល​អេឡិច​ត្រូនិច (IFA Consumer electronics trade show) នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។
នាយករង​ផ្នែក​ពាណិជ្ជកម្ម​របស់ Samsung លោក Lee Young-hee បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ និង​ព័ត៌មាន​លម្អិត​ខ្លះ​ពី​នាឡិកា​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ សារព័ត៌មាន The Korea Times ថា ពួក​គេ​នឹង​ណែនាំ​ផលិតផល​ថ្មី អាច​ពាក់​បាន មាន​ឈ្មោះ​ថា Galaxy Gear នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​នៅ​ទី​ក្រុង​ប៊ែរឡាំង នៅ​ថ្ងៃ​ទី 4 កញ្ញា​ខាង​មុខ​នេះ។ លោក Lee ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា អេក្រង់​របស់​នាឡិកា​នេះ​មិន​អាច​បត់​បាន​ទេ។ ហើយ​ពួក​គេ​ជឿជាក់​ថា Gear នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ន័យ​មួយ​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ចល័ត។ បន្ថែម​ពី​នោះ លោក Lee ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Samsung នឹង​ប្រកាស​ពី​វត្តមាន Galaxy Note 3 នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិត​ផល IFA ក៏​ប៉ុន្តែ លោក​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត​របស់​វា​នៅ​ឡើយ​ទេ។  សូម​ប្រិយ​មិត្ត​រង់​ចាំ​មើល​រូប​រាង និង​លក្ខណ​សម្បត្តិ​ជាក់​ស្ដែង​របស់ Galaxy Gear ទាំង​អស់​គ្នា!
ប្រភព៖ Mashable

 Galaxy S4 ត្រូវបានលក់ចេញអស់ 20 លានគ្រឿងទូទាំងសកលលោក 

កាល​ពី​ថ្ងៃ​ទី 23 ខែ​ឧសភា ឆ្នាំ 2013 នេះ ក្រុមហ៊ុន Samsungបាន​ប្រកាស​ថា​ពួក​គេ​លក់​ទូរស័ព្ទ Galaxy S4 បាន​ដល់​ទៅ 1០ លាន​គ្រឿង​នៅ​ទូទាំង​សកល​លោក។ ហើយ​ថ្ងៃ​នេះក៏​មាន​របាយការណ៍​មួយ​ពី​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ នេះ​អាច​លក់​ចេញ​ទូរស័ព្ទ​នេះ​កើន​ឡើង​ទ្វេរ​ដង។ តាម​របាយការណ៍​ពី​នាយក​ប្រតិបត្តិ​របស់ Samsung លោក J.K Shin បាន​ឱ្យ​ដឹង​ថា Samsung Galaxy S4 ត្រូវ​បាន​លក់​ចេញ​អស់ 2០ លាន​គ្រឿង​ឯណោះ។
ប្រភព៖ Pocketnow

 

0 comments:

Post a Comment