Ads 468x60px

Social Icons

Featured Posts

Wednesday, September 4, 2013

អាថ៌កំបាំង​នៅ​ពីក្រោយ​មូលហេតុ​​ដែល​ Microsoft ​ទិញ​យក​​ផលិតផល​​ Nokia​ ​

កាល​ពី​ម្សិលមិញ​​ក្រុមហ៊ុន Software យក្ស Microsoft បាន​ចំណាយ​ទឹកប្រាក់ ៧,២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ ទិញ​យក​ផលិតផល និង​សេវាកម្ម​របស់ Nokia ​​​ហើយ​ប៉ុន្មាន​ក្រោយ​មក​ ក្រុមហ៊ុន Software យក្ស​នេះ ​បាន​​ទម្លាយ​​មូលហេតុដែល​ខ្លួន​ចង់​​ទិញ​យក​ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់ Nokia។

លោក Steve Elop ជា CEO របស់ Nokia (ឆ្វេង) លោក Steve Ballmer ជា CEO របស់ Microsoft  (ស្ដាំ)
គោល​បំណង​ដែល Microsoft សម្រេច​បោះ​ទឹកប្រាក់​ទិញ​យក Nokia តម្លៃ​ជាង ៧ពាន់​លាន​ដុល្លារ​ដូចនេះ​គឺ​ដោយ​សារ៖
ចង់​ធ្វើ​ជា​ម្ចាស់​ដោយ​ខ្លួន​ឯង​ទាំង​ផ្នែក Hardware និង Software៖

កន្លង​មក Microsoft មាន​ត្រឹម Software សម្រាប់​ផ្ដល់​ឱ្យ Nokia យក​ទៅ​បំពាក់​នៅ​លើ Smartphone ត្រកូល Lumia។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Software យក្ស​នេះ​មាន​គំនិត​ចង់​បាន​ទាំង hardware របស់ Nokia ថែម​ទាំង​ដើម្បី​ងាយស្រួល​អភិវឌ្ឍ​អាច​បង្កើន​សក្ដានុពល​​ផលិតផល​ឱ្យ​រឹតតែ​ ខ្លាំង​ឡើង។
ដើម្បី​ងាយស្រួល​គ្រប់គ្រង Hardware និង​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង៖

សព្វ​ថ្ងៃ Windows Phone ស្ថិត​នៅ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ទទួល​បាន​ប្រជាប្រិយភាព​ដោយ​ ក្ដាប់​បាន​ចំណែក​ទីផ្សារ​ចំណាត់ថ្នាក់​​លេខ ៣។ Microsoft មើល​ឃើញ​បច្ចុប្បន្ន​នេះ ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទៅ​លើ mobile OS ជាក់​ស្ដែង​មាន​ដៃ​គូ​ប្រកួតប្រជែង​ធំ​ចំនួន​ពីរ​គឺ iOS និង Android ដែល​ទាំង​ពីរ OS នេះ​សុទ្ធ​តែ​មាន​ក្រុមហ៊ុន​ធំៗ​ឈរ​ពីក្រោយ​គឺ Apple និង Google។ ក្រុមហ៊ុន​ទាំង​ពីរ ​មិន​ត្រឹម​តែ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ខ្លួន​ឯង​នោះ​ទេ តែ​ថែម​ទាំង​គ្រប់គ្រង Hardware ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ទើប​ទទួល​បាន​ជោគជ័យ​ភាគច្រើន​បែប​នេះ។
Apple ត្រចះត្រចង់​ខ្លាំង​ឡើង ​ដោយ​ទទួល​បាន​លោក Steve Jobs មក​បម្រើការ​ក្រុមហ៊ុន​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោយ​ពេល​ដែល​ក្រុមប្រឹក្សា​នាយក​របស់ Apple បាន​ដក​តំណែង Jobs ពី​ប្រធាន​ចាត់ការ​ចែកចាយ​ម៉ាស៊ីន Macintosh ឆ្នាំ១៩៨៥ ទាំង​ដែល​លោក​ជា​សហ​ស្ថាបនិក​បង្កើត Apple តាំង​ពី​ដំបូង​នៅ​ឆ្នាំ ១៩៧៦ ក្រោម​ឈ្មោះ​ថា Apple Computer Company។
ចំណែក​ឯ Google វិញ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ Smart Device ត្រកូល Nexus ហើយ​បាន​ទិញ​យក​ក្រុមហ៊ុន​ទូរសព្ទ​ដៃ Motorola ថែម​ទៀត​ដើម្បី​ពង្រីក​សក្ដានុពល​ខ្លួន​បន្ថែម។ នេះ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល Google យក​ចិត្ត​ទុកដាក់​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន​បាន​ថែម​ទៀត​ដែរ។
ចង់​បាន​កម្មសិទ្ធិ​ប៉ាតង់​របស់ Nokia៖

កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​យើង​មើល​ទៅ​ មាន​លក្ខណៈជា​​ធម្មតា​ទេ។ Nokia ត្រូវការ​​ជំនួយ​ពី Microsoft រយៈពេល​យូរ​អង្វែង ហើយ Microsoft មិន​ត្រឹមតែ​ចង់​បាន hardware របស់ Nokia ដែល​កំពុង​កាន់កាប់​មក​គ្រប់គ្រង​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្លឹង​ឃើញ​ទៅ​លើ​ប៉ាតង់​ដែល​ជា​កម្មសិទ្ធិ​របស់ Nokia ដែរ។
ស្រប​គ្នា​នេះ​ដែរ មាន​មតិ​ខ្លះ​លើកឡើង​ដោយ​ងឿង​ឆ្ងល់​ថា បើ Nokia លក់​ពាណិជ្ជកម្ម​ឱ្យ Microsoft តើ Smart Device ចេញ​ក្រោយៗ​ទៀត នឹង​បាត់​ឈ្មោះ Nokia ជំនួស​ដោយ Microsoft វិញ​ឬ​យ៉ាង​ណា?
កិច្ចព្រមព្រៀង​ថ្មី​​របស់ Nokia និង Microsoft នេះ​ តើ​នឹង​​បង្កើត​ជា​ក្ដី​ព្រួយបារម្ភ​ដល់ Apple និង Samsung ទៅ​អនាគត​ដែរ​ឬ​ទេ? បើ​តាម​ការ​វិភាគ​មួយ​ចំនួន​លើកឡើង​ថា Microsoft ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកទេស​ខាង Software ហើយ​មាន​ធនធាន​យ៉ាង​បរិបូរណ៍​ ចំណែក Nokia ជា​ក្រុមហ៊ុន​ទូរសព្ទ​ដែល​ល្បី​បើ​ទោះ​ជា​ស្ងាត់​អស់​មួយ​រយៈ​អំឡុង​​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្ដី ក៏​នៅ​ស្ថិត​ក្នុង​ក្រអៅ​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ដែរ។ សង្កេត​​ឃើញ​មួយ​រយៈ​ចុង​ក្រោយ​នេះ Nokia ហាក់​មាន​សន្ទុះ​លក់ Smartphone កើន​ឡើង​តាម​រយៈ​​ត្រកូល Lumia។ ​ប្រិយមិត្ត​​គិត​អីចឹង​អត់?

Android ជំនាន់​ថ្មី​ឈ្មោះ KitKat មិន​មែន Key Lime Pie ទេ

ឈ្មោះ​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android បន្ទាប់​ពី Jelly Bean គឺ​ពុំ​ដូច​ជា​ព័ត៌មាន​ធ្លាប់​បាន​លើកឡើង​កន្លង​មក​ថា Key Lime Pie ឡើយ តែ​មាន​ឈ្មោះ​ថា KitKat ទៅ​វិញ​ទេ។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​​​​​ថ្ងៃ​នេះ​​ពី​ក្រុមហ៊ុន Google។
លោក Sundar Pichai ប្រធាន​ផ្នែក Android OS បាន​ឱ្យ​ដឹង​ពី​តួលេខ​នៃ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ថា​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Google+ មក​ដល់​ថ្ងៃ​នេះ​ មាន​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​រហូត​ដល់ ១ពាន់​លាន​នាក់ ហើយ​បាន​គូស​បញ្ជាក់​ថា ​mobile OS ជំនាន់​ក្រោយ​គឺ Android 4.4 ក្រោម​ឈ្មោះ Kitkat
KitKat គឺ​ជា​ឈ្មោះ​យីហោ​របស់​ក្រុមហ៊ុន​ស្ករ Nestle ហើយ​ផ្ដល់​សិទ្ធិ​ដោយ Hersey នៅ​អាមេរិក។ បើ​យោង​តាម​សំដី​របស់​លោក John Lagerling នាយក​ផ្នែក Android OS ឱ្យ​ដឹង​ថា Google បាន​សម្រេច​ប្ដូរ​ពី​ឈ្មោះ​ផ្ដើម​ដោយ​តួអក្សរ “K” នៅ​លើ Key lime Pie មក​ជា KitKat វិញ​ពីព្រោះ​ថា “យើង​យល់​ថា មនុស្ស​ជា​ច្រើន​ពិត​ជា​បាន​ស្គាល់​រសជាតិ Key Lime Pie”។
តែ​ទោះ​ជា​យ៉ាងណា ក្រុមហ៊ុន​ពុំ​ទាន់​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ដែល​នឹង​ចេញ ជំនាន់ Android 4.4 ស្ថិត​ក្រោម​ឈ្មោះ KitKat នេះ​នៅ​ឡើយ​ទេ៕ ​

MasterPass របស់ MasterCard បាន​វាយ​លុក​ចក្រ​ភព​អង់​គ្លេស​

MasterCard គឹ​កំពុង​តែ​បង្ហាញ​នូវ​សេវា​កម្ម MasterPass របស់​ពួក​គេ​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស។ សេ​វា​កម្ម Digital Wallet របស់ MasterCard នេះ​គឺ​មិន​ទាន់​មាន​នៅ​គ្រប់​ទី​កន្លែង​នៅ​ឡើយ​ទេ​ក្នុង​អឺរ៉ុប។



ថ្មីៗ​នេះ UK គឺ​ជា​ប្រទេស​ដំបូង​ដែល​អាច​សាក​ល្បង​ជា​មួយ​និង MasterPass បាន។ សំរាប់​សេវា​កម្ម​ឥត​គិត​ថ្លៃ​នេះ គឺ​អនុញ្ញាត​អោយ​អ្នក​ធ្វើ​ការ​រក្សា​ទុក​នូវ​ការ​ចំនាយ ការ​បញ្ជូន​អី​វ៉ាន់ ការ​ផ្ញើរ​អី​វ៉ាន់ របស់​អ្នក​ទាំង​អស់​នៅ​ក្នុង​កន្លែង​តែ​មួយ ហើយ​ផ្តល់​ព័ត៌​អោយ​អ្នក​យ៉ាង​ត្រឹម​ត្រូវ។ វា​មាន​ន័យ​ថា​អ្នក​អាចCheck វា​តាម​រយៈ MasterPass និង អ្នក​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​ជ្រុះ​បាត់​នូវ គណនី រឺ Cardអ្វី​ផ្សេងៗ​ទៀត​នោះទេ។ នៅ​ពេល​ទិញ​ទំនិញ​នៅ​លើ online អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​របស់ MasterPass ហើយ​វាយ​បញ្ចូល​នូវ​លេខ​សំងាត់​ដើម្បី​ដំណើរ​ការ​វា​ជា​ការ​ស្រេច។

អ្នក ​លក់​រាយ​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​ទទួល​ស្គាល់​នូវ​ការ​ចំនាយ​តាម​រយៈ MasterPass ហើយ ដែល​មាន​ដូច​ជា Boots UK , Argos , House of Fraser , The Hut Group , Seetickets.com និង MBNA ។ សេ​វា​កម្ម​នេះ​បាន​ដាក់​នៅ​ក្នុង​ប្រទេស United States , Canada និង Australia រួច​ហើយ។ ហើយ MasterCard គឺ​កំពុង​មាន​គំរោង​បញ្ចេញ​សេវា​កម្ម​នេះ​បន្ថែម​បន្ទាប់​ពី​អឺរ៉ុប រហូត​ទៅ​ដល់ Latin America , Asia និង​ពាក់​កណ្តាល​ភាគ​ខាង​កើត​នៅ​ក្នុង​ឆ្នាំ ២០១៣ និង ២០១៤។ ហើយ​សេ​វា​កម្ម V.me Digital Wallet របស់ Visa វិញ​និង​មាន​ឆាប់ៗ​នេះ​ក្នុង​ឆ្នាំ​ក្រោយ។

Facebook ត្រូវ​ការ Gary Brigg ជា CMO

ថ្មីៗ​នេះ Facebook បាន​ជួល​ភ្នាក់​ងារ​ប្រធាន​ទី​ផ្សារ​ជា​លើក​ដំបូង​ម្នាក់ ទាំង​នេះ​គឺ​ផ្នែក​ទៅ​លើ​របាយ​ការណ៏​ថ្មី​មួយ​ពី  AdAge។


និយោជិត ​ថ្មី​ម្នាក់​នោះ​គឺ លោក Gary Briggs ដែល​ជា​អ្នក​មាន​បទ​ពិសោធន៏​ច្រើន​ផ្នែក​ទី​ផ្សារ​សំរាប់ Social Network ។ កាល​ពី​មុន Briggs បាន​បម្រើ​ការ​ងារ​ជា​ប្រ​ធាន​ទី​ផ្សារ​អោយ​ក្រុម​ហ៊ុន  Motorola Mobility ឋិត​ក្រោម​ក្រុម​ហ៊ុន Google។

Briggs បាន​និយាយ​ទៅ​កាន់ AdAge ថា​គាត់​រំ​ភើប​ក្នុង​ការ​ធ្វើ​ការ​ងារ​នៅ​ក្នុង​ទំរង់​មួយ​ដែល​ជាប់​ទាក់​ ទង​ជា​មួយ​មនុស្ស​ច្រើន​ជា​មួយ​ពាន់​លាន​អ្នក​ដូច​នេះ​ណាស់។ Briggs និង​អាច​ទទួល​ខុស​ត្រូវ​បាន​សំរាប់​ក្រុម​ដែល​ធ្វើ​ការ​ផ្នែក​ទី​ផ្សារ​ សំរាប់ Facebook Home។

អត្ថ​ប្រយោជន៏​ក្នុង​ការ​បង្កើត​គណនី Rovio សំរាប់ iOS និង Android


តើ​អ្នក​គឺ​ជា​អ្នក​គាំ​ទ្រ Angry Birds រឺ? តើ​អ្នក​ស្អប់​វា​មែន​ទេ​នៅ​ពេល​ដែល​អ្នក​បាន​លេង​គ្រប់​កំរិត​អស់​ហើយ​តែ​ ត្រូវ​លេង​វា​ម្តង​ទៀត​នៅ​ពេល​ដែល​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឧបរកណ៏​ប្រើ​ ប្រាស់(ឧទាហរណ៏ ៖ទូរស័ព្ទ)។


ឥលូវ ​នេះ​គ្មាន​បញ្ហា​ទៀត ពី​ព្រោះ Developer បាន​បង្កើត​នូវ​លក្ខណៈ​មួយ​ដែល​អាច​អោយ​អ្នក​លេង​ Angry Birdsរក្សា​ទុក​នូវ​ដំណើរ​ហ្គេម​របស់​ពួក​គេ​នៅ​ក្នុង​ឧបករណ៏​មួយ​ហើយ​អាច​ បន្ត​វា​ជា​មួយ​ឧបករណ៏​ដទៃ​ទៀត​បាន។

របៀប​បង្កើត​គណនី៖
បើក ​ហ្គេម Angry Birds ហើយ យើង​និង​ឃើញ​មាន​ប៊ូតុង Register ។ យើង​ចាំ​បាច់​ត្រូវ​មាន​គណនី mail មួយ​ជាក់​លាក់ បន្ទាប់​ពី​យើង​បង្កើត​រួច​ វា​និង​ផ្ញើរ​ចូល​ទៅ​ក្នុង​គណនី mail របស់​យើង។ ចុង​ក្រោយ​យើង​គ្រាន់​តែ​ចូល​ទៅ​ចុច​លើ Link ដែល​បាន​ផ្ញើរ​មក​ដើម្បី Activate ជា​ការ​ស្រេច។