ជាការពិតណាស់ Android 4.1 Jelly Bean
គឺជាប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Google
ដែលបានធ្វើការកែប្រែបន្ថែមលក្ខណៈប្រើប្រាស់ជាច្រើន
ឲ្យកាន់តែប្រសើរជាងជំនាន់មុនៗ។ ក្នុងនោះមានដូចជា
ការបើកដំណើរការមុខងារ Google Now ការហៅជំនួយពី Google
ការដោះសោរតាមរយៈការផ្គូផ្គងលើផ្ទៃមុខ
ការថតរូបភាពលើផ្ទៃអេក្រង់ ការប្រើមុខងារសំឡេងពេល Offline
គន្លឹះក្នុងការលុបកម្មវិធី និងការកម្សាន្តខ្លះៗជាដើម។ល។
ដូច្នេះ
យើងខ្ញុំសូមបង្ហាញជូនពីទិចនិចក្នុងការប្រើប្រាស់លក្ខណៈ
ទាំងនេះ ជូនមិត្តអ្នកអាចបានជ្រាបដូចតទៅ៖
1- បើកដំណើរការមុខងារ Google Now
Google Now គឺជាមុខងារពិសេសបំផុតមួយក្នុង Android
Jelly Bean
ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្តល់នូវព័ត៌មានទាន់ហេតុការណ៍
ផ្សេងៗដែលអ្នកប្រើប្រាស់ចង់ដឹងដូចជា អាកាសធាតុ ទីតាំងតំបន់
លទ្ធផលការប្រកួតកីឡា និងស្ថានភាពចរាចរណ៍ជាដើម។ល។
អ្នកប្រើប្រាស់ឧបករណ៍ប្រភេទ Android ជំនាន់ Jelly Bean
អាចបើកដំណើរការមុខងារនេះបានគ្រប់ពេល
បើទោះជាកំពុងប្រើកម្មវិធីណាមួយក៏ដោយ
គឺគ្រាន់តែចុចជាប់លើប៊ូតុង Home រហូតដល់រូបតាងរបស់ Google
ក្នុងរង្វង់មូលពណ៌សបង្ហាញឡើង ហើយអូសទៅកាន់រូបនោះ បន្ទាប់មក
មុខងារ Google Now នឹងបង្ហាញឡើងភ្លាមៗតែម្តង។ ម្យ៉ាងទៀត
មុខងារនេះ ក៏អាចបើកឲ្យដំណើរការតាមវិធីខាងលើ ជាមួយប៊ូតុង
Back និង Apps Drawer នៅលើ Homescreen ផងដែរ។
2- ហៅជំនួយពី Google
តាមរយៈ Android Jelly Bean ក្រុមហ៊ុន Google
បានធ្វើការកែសម្រួលមុខងារបញ្ជាដោយសំឡេងបានយ៉ាងប្រសើរ
និងអាចគាំទ្រប្រភេទសំឡេងបានយ៉ាងច្បាស់លាស់ជាងមុនផងដែរ។
ដូច្នេះ ដើម្បីប្រើមុខងារនេះ ឬចង់រកជំនួយពី Google
លោកអ្នកគ្រាន់តែនិយាយថា “Google”
និងភ្ជាប់ជាមួយពាក្យបញ្ជាផ្សេងៗ នោះមុខងារ Google Voice Search
នឹងធ្វើតាមពាក្យបញ្ជារបស់លោកអ្នកភ្លាមៗតែម្តង។
3- ដោះសោរតាមរយៈផ្ទៃមុខ
លោកអ្នកពិតជាដឹងហើយថា
មុខងារដោះសោរតាមរយៈផ្ទៃមុខនៅលើឧបករណ៍ Android ជំនាន់ Ice
Screen Sandwich
គឺវាគ្រាន់តែធ្វើការផ្គួផ្គងជាមួយផ្ទៃមុខរបស់នរណាម្នាក់
ប៉ុណ្ណោះ។ ប៉ុន្តែ មកដល់ជំនាន់ Jelly Bean នេះ
មុខងារនេះត្រូវបានកែប្រែកាន់តែពិសេស
និងផ្តល់សុវត្ថភាពកាន់តែប្រសើរជាងមុន តាមរយៈការបន្ថែមជម្រើស
Liveness check។ ដរាបណាជម្រើសនេះត្រូវបានជ្រើស នៅពេលដោះសោរម្តងៗ
លោកអ្នកចាំបាច់ធ្វើការព្រិច
ឬបិទបើកភ្នែកទើបអាចចូលប្រើឧបករណ៍របស់ខ្លួនបាន។
4- ថតរូបភាពលើផ្ទៃអេក្រង់
ពិតជាងស្រួល និងពិសេសបំផុត! មិនទាមទារឲ្យធ្វើ Root
មិនទាមទារឲ្យកម្មវិធីបន្ថែម
លោកអ្នកអាចថតយករូបភាពលើផ្ទៃអេក្រង់បានយ៉ាងងាយ
គឺគ្រាន់តែចុចលើប៊ូតុងបន្ថយសំឡេង និងប៊ូតុង Power
ដំណាលគ្នាប៉ុណ្ណោះ។ បន្ទាប់មក រូបនោះនឹងបង្ហាញក្នុងផ្ទាំង
Notification ហើយលោកអ្នកអាចធ្វើការកែច្នៃ កាត់តម្រឹម លុប
ឬចែកចាយបន្តទៅកាន់នរណាម្នាក់បានភ្លាមៗតែម្តង។
5- ប្រើមុខងារសំឡេងពេល Offline
ថ្វីត្បិតមុខងារនេះ
មិនត្រូវបានប្រើជាញឹកញាប់ចំពោះអ្នកប្រើប្រាស់ភាគច្រើនក្តី
ប៉ុន្តែ នៅក្នុង Android Jelly Bean
វាក៏មានការកែប្រែឲ្យកាន់តែងាយស្រួលជាងមុន
តាមរយៈការភ្ជាប់មុខងារ Speech-to-Text
សម្រាប់បំប្លែងសំឡេងទៅជាពាក្យមកជាស្រេចតែម្តង។ នេះមានន័យថា
លោកអ្នកមិនចាំបាច់ភ្ជាប់ឧបករណ៍របស់ខ្លួនទៅកាន់បណ្តាញអ៊ិនធើ
ណែត ក៏អាចបកប្រែសំឡេងទៅជាតួអក្សរបានផងដែរ។
6- លុបកម្មវិធី
នៅលើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់មុន
វិធីលុបកម្មវិធីចេញ
គឺប្រព្រឹត្តទៅដោយចុចជាប់លើរូបកម្មវិធីណាមួយរហូតដល់មា
នរូបធុងសំរាមមួយបង្ហាញឡើង រួចទាញរូបកម្មវិធីនោះដាក់បញ្ចូល។
ដោយឡែក សម្រាប់ Android ជំនាន់ចុងក្រោយនេះ
វាត្រូវបានផ្លាស់ប្តូរកាន់តែងាយ
គឺលោកអ្នកគ្រាន់តែចុចលើរូបកម្មវិធីណាមួយ
ហើយគ្រវែងវាទៅផ្នែកខាងលើរបស់ផ្ទៃអេក្រង់ នោះជាការស្រេច។
7-តំណក់ភ្លៀងគ្រាប់សណ្តែក “Jelly Bean”
ប្រសិនបើលោកអ្នកចង់បានការកម្សាន្តខ្លះៗជាមួយជំនាន់ថ្មីរបស់
Android ដែលឲ្យឈ្មោះថា Jelly Bean មានន័យជាភាសាខ្មែរថា
ស្ករគ្រាប់រាងដូចគ្រាប់សណ្តែក សូមចូលទៅកាន់កម្មវិធី Settings
រួមបន្តទៅកាន់ About បន្ទាប់មក សូមប៉ះលើជំនាន់របស់វា 2 ទៅ 3
ម្តង ពេលនោះ ស្ករគ្រាប់រាងដូចគ្រាប់សណ្តែកដ៏ធំមួយនឹងបង្ហាញឡើង។
បន្ទាប់មកទៀត សូមបន្តចុចលើវាថែមទៀត
នោះលោកអ្នកនឹងឃើញគ្រាប់សណ្តែកចម្រុះពណ៌ធ្លាក់ចុះមកលើផ្ទៃអេ
ក្រង់ឧបករណ៍ Android របស់លោកអ្នកដូចជាដំណក់ភ្លៀងជាមិនខាន៕
0 comments:
Post a Comment