Social Icons

Wednesday, September 4, 2013

Android ជំនាន់​ថ្មី​ឈ្មោះ KitKat មិន​មែន Key Lime Pie ទេ

ឈ្មោះ​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android បន្ទាប់​ពី Jelly Bean គឺ​ពុំ​ដូច​ជា​ព័ត៌មាន​ធ្លាប់​បាន​លើកឡើង​កន្លង​មក​ថា Key Lime Pie ឡើយ តែ​មាន​ឈ្មោះ​ថា KitKat ទៅ​វិញ​ទេ។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​​​​​ថ្ងៃ​នេះ​​ពី​ក្រុមហ៊ុន Google។
លោក Sundar Pichai ប្រធាន​ផ្នែក Android OS បាន​ឱ្យ​ដឹង​ពី​តួលេខ​នៃ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ថា​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Google+ មក​ដល់​ថ្ងៃ​នេះ​ មាន​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​រហូត​ដល់ ១ពាន់​លាន​នាក់ ហើយ​បាន​គូស​បញ្ជាក់​ថា ​mobile OS ជំនាន់​ក្រោយ​គឺ Android 4.4 ក្រោម​ឈ្មោះ Kitkat
KitKat គឺ​ជា​ឈ្មោះ​យីហោ​របស់​ក្រុមហ៊ុន​ស្ករ Nestle ហើយ​ផ្ដល់​សិទ្ធិ​ដោយ Hersey នៅ​អាមេរិក។ បើ​យោង​តាម​សំដី​របស់​លោក John Lagerling នាយក​ផ្នែក Android OS ឱ្យ​ដឹង​ថា Google បាន​សម្រេច​ប្ដូរ​ពី​ឈ្មោះ​ផ្ដើម​ដោយ​តួអក្សរ “K” នៅ​លើ Key lime Pie មក​ជា KitKat វិញ​ពីព្រោះ​ថា “យើង​យល់​ថា មនុស្ស​ជា​ច្រើន​ពិត​ជា​បាន​ស្គាល់​រសជាតិ Key Lime Pie”។
តែ​ទោះ​ជា​យ៉ាងណា ក្រុមហ៊ុន​ពុំ​ទាន់​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ដែល​នឹង​ចេញ ជំនាន់ Android 4.4 ស្ថិត​ក្រោម​ឈ្មោះ KitKat នេះ​នៅ​ឡើយ​ទេ៕ ​

2 comments:

Anonymous said...

នីឆឺត

Anonymous said...

នីឆឺត

Post a Comment