តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់បញ្ជាក់ប្រាប់ពីពេលវេលាដែលនឹងចេញ ជំនាន់ Android 4.4 ស្ថិតក្រោមឈ្មោះ KitKat នេះនៅឡើយទេ៕
Wednesday, September 4, 2013
Android ជំនាន់ថ្មីឈ្មោះ KitKat មិនមែន Key Lime Pie ទេ
ឈ្មោះថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android បន្ទាប់ពី Jelly Bean
គឺពុំដូចជាព័ត៌មានធ្លាប់បានលើកឡើងកន្លងមកថា Key Lime Pie ឡើយ
តែមានឈ្មោះថា KitKat ទៅវិញទេ។
នេះបើតាមការប្រកាសឱ្យដឹងជាសាធារណៈនៅថ្ងៃនេះពីក្រុមហ៊ុន
Google។
លោក Sundar Pichai ប្រធានផ្នែក Android OS
បានឱ្យដឹងពីតួលេខនៃអ្នកប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនថា
នៅលើបណ្ដាញទំនាក់ទំនងសង្គម Google+ មកដល់ថ្ងៃនេះ
មានអ្នកប្រើប្រព័ន្ធប្រតិបត្តិការនេះរហូតដល់ ១ពាន់លាននាក់
ហើយបានគូសបញ្ជាក់ថា mobile OS ជំនាន់ក្រោយគឺ Android 4.4 ក្រោមឈ្មោះ Kitkat។
KitKat គឺជាឈ្មោះយីហោរបស់ក្រុមហ៊ុនស្ករ Nestle
ហើយផ្ដល់សិទ្ធិដោយ Hersey នៅអាមេរិក។ បើយោងតាមសំដីរបស់លោក John
Lagerling នាយកផ្នែក Android OS ឱ្យដឹងថា Google
បានសម្រេចប្ដូរពីឈ្មោះផ្ដើមដោយតួអក្សរ “K” នៅលើ Key lime Pie មកជា
KitKat វិញពីព្រោះថា “យើងយល់ថា
មនុស្សជាច្រើនពិតជាបានស្គាល់រសជាតិ Key Lime Pie”។
តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់បញ្ជាក់ប្រាប់ពីពេលវេលាដែលនឹងចេញ ជំនាន់ Android 4.4 ស្ថិតក្រោមឈ្មោះ KitKat នេះនៅឡើយទេ៕
តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់បញ្ជាក់ប្រាប់ពីពេលវេលាដែលនឹងចេញ ជំនាន់ Android 4.4 ស្ថិតក្រោមឈ្មោះ KitKat នេះនៅឡើយទេ៕
Subscribe to:
Post Comments (Atom)
2 comments:
នីឆឺត
នីឆឺត
Post a Comment